$BigTime Gamefi, ប្ដូរពី Pay-To-Earn Concept មក Play-To-Earn
ពេលដែលយើងលឺពាក្យថា Play-To-Earn ពីមុនៗយើងតែងតែធ្វើការទិញនឹងចំនាយមុនសិនទំម្រាំអាចលេងបាន។តែ Bigtime កុំពុងផ្លាស់ប្ដូរទស្សនៈនោះទាំងស្រុង។សម្រាប់អត្ថបទនេះខ្ញុំនឹងនិយាយ Concept របស់ Bigtime នឹងសក្ដានុពល។
តើអ្វីជា Bigtime?
Bigtime គឺជា Gamefi ស្ថិតក្នុងចំនោមប្រភេទ Multiplayer Action RPG (Role-Playing-Game) ដែលបានដាក់ចេញជាផ្លូវការដំបូងក្នុងថ្ងៃទី១០តុលា២០២៣។
ក្នុងពេលបច្ចុប្បន្ន Bigtime កុំពុងស្ថិតក្នុង Pre-Season នូវឡើយ ហើយដើម្បីអាចចូលលេងបានគឺទាមទារអោយមាន Preseason NFT ឬ Access Code. Pre-Season គឺមានរយៈពេល៣ខែ ដែលក្នុងនោះក៏មាន Airdrop ផងដែរ។ខ្ញុំនឹងប្រាប់ពីរបៀបទទួលបាន Access Code ដើម្បីលេងក្នុងអត្ថបទខាងក្រោម។
អ្នកបង្កើត | Team members
Bigtime Game Studio បានធ្វើការជួលនឹងទទួលបានសមាជិកល្អៗដែលធ្លាប់មានបទពិសោធន៏ក្នុងការបង្តើត Game ឬ Gamefi ជាដើម។បុគ្គលល្បីៗពីអ្នកបង្តើតទាំងនោះរួមមាន CEO របស់ Decentraland, CTO Epic Game, នឹងបុគ្គលសំខាន់ៗមួយចំនួនទៀត
ការប្ដូរទស្សនៈសម្រាប់អ្នកលេង | Concept of the Game
ទស្សនៈវិស័យរបស់ Bigtime គឺ “អ្នកលេងជាអ្នកបង្តើត នឹងអាចរកចំនូលខ្លួនឯង” នេះមានន័យថាគ្រប់គ្នាដែលមានបំណងចង់លេង Bigtime គឺអាចលេងដោយមិនគិតថ្លៃសេវាអ្វីទាំងអស់ ហើយបទពិសោធន៏ Gameគឺអាចមិនធ្វើអោយអ្នកលេងធុនទ្រាន់ក៏ដោយសារមាន Quest នឹងវគ្គថ្មីៗរហូត។
ប្រសិនបើយើងសង្គេតមើល Gamefi ពីមុនៗមុននឹងអាចចូលលេងបានគឺតម្រូវអោយអ្នកលេងទាំងនោះធ្វើការទិញitems ដូចជា NFT, ឬ Power ផ្សេងៗ។តែ Bigtime គឺខុសពីនោះ។អ្នកលេងទាំងអស់របស់ Bigtime អាច៖
ធ្វើការបង្តើត Account ហើយចូលលេង
ធ្វើការបំពេញ Quest ឬ upgrade ដើម្បីអាចរកបានកាក់ $Bigtime (សម្រាប់វិធីសាស្រ្ដលេងដែលទទួលបានកាក់ខ្ញុំនឹងរៀបរាប់ត្រង់ចំនុច Economy)
អាចធ្វើការទិញ NFT ដែលអាចរកបានកាក់ពីអ្នកលេងផ្សេងៗទៀត
អាចធ្វើការត្រេត NFT (ទិញលក់ក្នុងទីផ្សារ)
របៀបលេង | Game Play
ដូចដែលបាននិយាយខាងលើក្នុងពេលបច្ចុប្បន្នការ Game នេះគឹស្ថិតក្នុង Pre-Season នឹងមិនទាន់បានបើកជាសាធារណៈនោះទេ។ដើម្បីអាចលេងបានអ្នកទាំងអស់គ្នាត្រូវចូលទៅ៖
ធ្វើការចុះឈ្មោះជាមួយ Email
បន្ទាប់ពីចុះឈ្មោះហើយចុចលើ Profile ហើយចុចលើ Invite Code.
ដើម្បីទទួលបាន Invite Code អ្នកទាំងអស់គ្នាអាចធ្វើការ Follow Twitter របស់ Bigtime ដែលពួកគេតែង post ជាប្រចាំឬចូលទៅកាន់ Discord ហើយសុំគេនឹងមើលពីរបៀបទទួលបានពីនោះ។
បញ្ជាក់: ប្រសិនបើអ្នកអត់មាន Invite Code ទេអ្នកមិនអាចចូលលេងបានឡើយ។ប្រសិនបើអត់មាន Access Code, អាចធ្វើការ Comment ខាងក្រោមបាន ខ្ញុំនឹងដាក់អោយ។
បន្ទាប់ពីអ្នកដាក់ Access Code ហើយនោះវានឹងចូលទៅកាន់កន្លែងដែលអាច Download Game នោះបាន។
រឿងមួយចំនួនដែលអ្នកគួរដឹងមុននឹងចូល Download
បន្ទាបពីខ្ញុំចំនាយទាំងការ Download នឹងលេង Bigtime គឺដូចទៅនឹងVideo Game ផ្សេងៗទៀត (Fortnite ឬ Pubg) ដែលអ្នកត្រូវតែ Download ចូលទៅកាន់ PC ហើយអាចលេងជាមួយមិត្តភក្ភិបាន។
ហើយការ Download គឺទាមទារអោយ Computer របស់អ្នកមាន Space ធំនឹងអាចផ្ទុក Game 12GB នេះបាន។អ្នកមិនអាចលេងលើ Browser បានទេ។
ការរកចំនូលនឹងប្រើប្រាស់កាក់ $Bigtime | Economy in the Game
វិធីសាស្រ្ដដែលអ្នកលេងអាចរកចំនូលបានមាន២ប្រភេទ៖
ការរកលុយជាមួយនឹង កាក់ $Bigtime ក្នុង Gameplay
ដើម្បីអាចរកលុយបានជាមួយនឹង Game Bigtime ក្នុង Game Design តម្រូវអោយអ្នកលេងមាន៖
ជាអ្នកគ្រប់គ្រង Time Wardens: វាជាជំហានដំបូង ដែលTime Wardens ប្រៀបប្រដូចទៅនឹងកន្លែង Space មួយក្នុង Game ដើម្បីរក្សាសិទ្ធក្នុងការទទួលបាន item ផ្សេងៗ។Time Wardensនេះគឺជាអ្នកបង្តើត Hourglass Owners. ដើម្បីអាចទទួលបាន Time Wardens អ្នកអាចធ្វើការទិញផ្ទាល់នៅទីផ្សារ លើ Website របស់ Bigtime ឬលេង Game ដែលពេលណាវាយឈ្នះច្រើនអ្នកនឹងមានសំណាងទទួលបាន MysteryBOx របស់Time Wardensនេះក្នុង Game.
Hourglass Owners: គឺជា Asset មួយក្នុងTime Wardens ដែលអនុញ្ញាតអោយអ្នកទទួលបានកាក់ $Bigtime ពេលលេង Game. Hourglass Ownersគឺមានរយៈពេលកុំណត់ ដែលលេងហើយបានរង្វាន់កាក់ តែវាក៏អាច upgrade ពេលបន្ថែមដោយទិញ Time Crystals ពី Marketplace មកបន្ថែមពេលបាន។
ការរកចំនូលពីការលក់ឬជួល NFT
នៅក្នុងTime Wardensនោះអ្នកក៏អាចធ្វើការរក្សានឹងបង្តើត Armories & Forges Item ដែល item ទាំងនោះអាចធ្វើការលក់ឬដាក់ជួលក្នុង Marketplace របស់ Bigtime បាន។ដើម្បីអាចទទួលបានNFT ទាំងនោះ អ្នកអាចទិញពីទីផ្សារ ឬទទួលបានក្នុង Game បន្ទាប់ពីដល់ Level ណាមួយ។
កាក់របស់ $Bigtime
កាក់ $Bigtime គឺជា Native Asset របស់ Game Bigtime ដែលត្រូវបានប្រើប្រាស់ដើម្បីទិញ items នឹងទទួលបានរង្វាន់ក្នុង Game ជាដើម។
កាក់នេះត្រូវបានដាក់ចេញជាផ្លូវការកាលពីខែ តុលា ២០២៣ ហើយ កាក់$Bigtime គឺជាកាក់ដែលពុំមាន VC Vesting ឬគ្រប់គ្រងនោះទេ ដែល១០០%ត្រូវបានគ្រប់គ្រងដោយ team ដើម្បីជា Gameplay នឹងរង្វាន់។កាក់សរុបរបស់ $Bigtime មានចំនួន 5Bកាក់ ដែលបច្ចុប្បន្នមានត្រេតលើ ទីផ្សារ ប្រហែល 152M កាក់ ជាមួយនឹង Marketp Cap $95M.
Airdrop
ក្នុងពេលបច្ចុប្បន្ន Bigtime បានដាក់ចេញនូវគម្រោង Airdrop រហូតដល់ទៅ 4ផ្សេងៗគ្នា។
Airdrop លើ Mystery Box: ក្នុងពេលបច្ចុប្បន្នBigtime នឹងធ្វើការ Airdrop រង្វាន់ 153,000 Workshops ដែល Workshop ទាំងនោះមានលក្ខណៈជា Mystery box ដែលអាចទទួលបាន Armory, Forge នឹង Time Warden ជាដើម។ដើម្បីមានសិទ្ធទទួលបាន Airdrop នេះ អ្នកចូលរួមត្រូវ៖
មាន item collectable ណាមួយរបស់Bigtime (ទិញឬលេងបានពីក្នុង Game)
លេង Game ដែលពេលវេលាលេងនោះនឹងសរុបជារង្វាន់
$Bigtime Preseason Leaderboard Airdrop: Bigtime កុំពុងធ្វើការដាក់ចេញ $Bigtime Preseason ដែលវាមានរយៈពេល៣ខែ។Preseason leaderboard នេះនឹងបញ្ចប់ត្រឹមចុងខែ១២ ២០២៣ ដែលរង្វាន់ Airdrop ពីកាក់ $Bigtime មានរហូតដល់ទៅ 97,500,000 កាក់។ដើម្បីមានសិទ្ធទទួលបាន អ្នកចូលរួមត្រូវ៖
ធ្វើការ Invite Friend ចូលលេងជាមួយ Access Code របស់ខ្លួន
ធ្វើការលេងហើយឡើង Rank ក្នុង Game
ធ្វើការ Upgrade Nft ក្នុង Game
បង្តើត Space
$Bigtime Token Generation Event Airdrop: បង្តើតឡើងសម្រាប់អ្នកចូលលេងនឹងទើបទទួលបាន Hourglass ដំបូង។ Airdrop នេះអាចជួយក្នុងការ upgrade item ផ្សេងៗ។ដើម្បីទទួលបានអ្នកត្រូវ៖
ទទួលបាន Gift Mystery Box Airdrop ណាមួយ នឹងអ្នកឪស្សាហ៏ចូលលេង Game.
Postcards Airdrop: នឹងដាក់ចេញឆ្នាំ ២០២៤។
សក្ដានុពល & ហនិភ័យ
កាក់ $Bigtime អាចនឹងមានសក្ដានុពលខ្លាំងពេលណាដែលមានចំនួនអ្នកចូលលេងកាន់តែច្រើន។តែជាមួយនឹង Supply ដ៏ច្រើនដែលមិនទាន់ចេញមកក្នុងទីផ្សារខ្ញុំគិតថាការវិនិយោគអាចប្រឈមនឹងហនិភ័យពេលក្រោយទៀតប្រសិនបើតម្រូវការពីការលេងអត់គ្រប់គ្រាន់។សូមធ្វើការពិចារណាមុននឹងវិនិយោគលើគម្រោងកាក់នេះ។
គំនិតចុងក្រោយ (Closing Thought)
តាមបទពិសោធន៏ពីអ្វីដែលខ្ញុំបានលេងនឹងសិក្សាខ្លួនឯង ខ្ញុំយល់ថា Project នេះគឺជា Project Gamefi ដំបូងដែលមិនទាមទារអោយអ្នកចូលលេងត្រូវបង់លុយឬចំនាយអ្វីទាំងអស់។មិនត្រឹមតែប៉ុន្នោះ Gameplay ទៀតសោធន៏គឺប្រៀបដូចទៅនឹង Video Game ធំៗដែលយើងធ្លាប់លេងកន្លងមក។
ប្រសិនបើអ្នកមាន Computer Space ធំ នឹងចង់សាក់ល្បងមើល អ្នកគួរតែធ្វើការ Downloadនឹងលេងបាន។ទោះបីអ្នកមិនមានគម្រោងលេងដើម្បីទទួលបានកាក់ ក៏ GamePlay នោះមិនធ្វើអោយអ្នកអស់អារម្មណ៏នឹងមិនធុញដូច Gamefi ផ្សេងៗទៀតដែល។