ស្វែងយល់ពី BRC-20 Ecosystem, តើកាក់ទាំងនោះមានសក្ដានុពលដែរទេ?
ប្រសិនបើអ្នកតាមដានលើ Crypto Trend ពេលថ្មីៗនេះប្រព័ន្ធBRC-20 ដែលដើរលើ Blockchain BTC ទទួលបានការពេញនិយមដ៏ខ្លាំង។ក្នុងអត្ថបទនេះយើងនឹងសិក្សាអោយបានលំអិតនឹងមើលពីសក្ដានុពលរបស់ Project លើ Ecosystem នេះ។
កុំឡុងពេលប៉ុន្មានថ្ងៃនេះអ្នកប្រហែលជាឪស្សាហ័ឃើញ CEX ជាច្រើនដូច Binance បន្តធ្វើការ List ចូលកាក់ដែលជាទំរង់ BRC-20 ជាបន្តបន្ទាប់។តើអ្វីទៅជាកាក់ BRC-20?ហើយតែការបង្តើតវាឡើងដើម្បីអ្វីនឹងមានផលវិជ្ចមាននឹងអវិជ្ចមានលអ្វីខ្លះដល់អ្នកប្រើប្រាស់ឬវាគ្រាន់តែ Hype មួយពេល?
តើអ្វីជា BRC-20?
BRC-20 Standard គឺជាការបង្តើតឡើងបែបជាការធ្វើពិសោធន៏ (Experiment) ហើយវាត្រូវបានបង្តើតដំបូងសម្រាប់ធ្វើការ Mint ឬ អាចធ្វើការផ្ញើ Fungible Token លើ BTC Blockchain. BRC-20 នេះគឺប្រៀបប្រដូចទៅនឹង ERC-20 Token Standard (USDT ឬ កាក់ផ្សេងៗដែលដើរលើប្រពន្ធ័ Ethereum Blockchain ចឹងដែរ)។និយាយអោយស្រួលយល់អ្នកបង្តើតដែលដាក់បញ្ចូល BRC-20 មកលើ BTC Blockchain គឺចង់បង្តើត BTC អោយទៅជា Smart Contract ស្រដៀងទៅនឹង ETH ដែលខុសពីគោលដៅរបស់ BTC ទាំងស្រុង។ក្នុងពេលបច្ចុប្បន្ន BRC-20 Token នេះត្រូវបានបង្តើតជាច្រើនទៅលើប្រព័ន្ធ Blockchain ផ្សេងៗទៀតដូចជា Avalanche, Zksynce ជាដើម។
របៀបដំណើរការរបស់ BRC-20?
គោលដៅដំបូងដែលBRC-20 លើគឺដើរលើ BTC Blockchain, ខ្ញុំនឹងពន្យល់ពីរបៀបដំណើររបស់ BRC-20 លើ BTC Blockchain ដូចតទៅ៖
ដូចយើងដឹងស្រាប់ ដើម្បីអាចមានជា BTC មួយគឺក្នុង BTC នោះមានផ្ទុករហូតដល់ទៅ 100 Million ខ្នាត ដែលយើងស្គាល់ថា Satoshis ឬ SATs. SATs នោះហើយដែលអនុញ្ញាតអោយយើងធ្វើការផ្ញើឬទទួលជាបំនែកតូចរបស់ BTC ជាជាងទទួលទាំងមូល។
នូវក្នុងឆ្នាំ ២០២១ BTC Core Developer បានដាក់ចេញនឹង Develop មួយដែលមានឈ្មោះថា Taproot Upgrade. គោលបំណងគឺដើម្បីអាចអោយ Blockchain របស់ BTC អាចធ្វើការផ្ទុកទិន្នន័យបន្ថែមលើសពី 100 Million SATs នោះ។ជាលទ្ធផល BTC Blockchain អាចអោយមានលទ្ធភាពផ្ទុកទិន្នន័យបន្ថែមហើយ Developer បានដាក់បញ្ចូល BRC-20 Token នោះជា NFT ដែលយើងឃើញដូចជា Ordinal ជាដើម។
តើ BRC-20 Token ពិតជាមានតម្លៃឬគ្រាន់តែជា Hype?
យើងមិនអាចប្រកែកបានការកើនឡើងនៃ Trend របស់ BRC-20 បានធ្វើអោយ Exchange ធំៗធ្វើការ List ចូលកាក់ទាំងនោះ ហើយមកដល់ក្នុងពេលបច្ចុប្បន្ន BRC-20 Token Market Cap បានឡើងរហូតដល់ទៅជិត $3B នេះបើយោងតាម CoinmarketCap.
សំនួរដែលអ្នកទាំងអស់គ្នាចង់ដឹងថាតើវាអាចមានអនាគតល្អសម្រាប់ការវិនិយោគដែលឬទេ?
ការបង្តើតឡើងបន្ថែម BRC-20 លើប្រព័ន្ធ BTC Blockchain គឺវាខុសពីគោលការណ័របស់លោក Satoshi Nakamoto ដែលគោលដៅរបស់គាត់ដើម្បីអាចអោយរក្សាទ្រព្យដ៏មានតម្លៃនេះជាជាងយកទៅប្រើប្រាស់។មិនត្រឹមតែប៉ុន្មោះ ការកកើនឡើងនៃ BRC-20 Tokenបានរង់ការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ BTCទូទៅដោយបានធ្វើអោយ Fee នៃប្រត្តិបត្តិការណ៏របស់ BTC Blockchain ឡើងខ្លាំងលើសកុំរឹតដែលមិនធ្លាប់មាន។
ចំនុចមើលពីខាងវិនិយោគ (Investment Point Of View)
ជាទូទៅអ្វីដែលជា Trend ថ្មីៗគឺវាអាចនឹងជាសក្ដានុពលសម្រាប់អ្នកវិនិយោគដែលចេះជ្រើសរើសត្រូវ។អ្នកប្រហែលជាចាំការកើនឡើងនៃ NFT កាលពីឆ្នាំ ២០២១ ឬ GameFi ជាដើម។ Trending របស់ BRC-20 ពេលនេះគឺអាចប្រៀបប្រដូចទៅនឹង Trending ថ្មីៗរបស់ NFT នឹង Gamefi។ប្រសិនបើអ្នកជាមនុស្សពូកែស្រាវជ្រាវនឹងអាចជ្រើសរើសកាក់ BRC-20ណាមួយនោះខ្ញុំគិតថាអ្នកអាចនឹងទទួលបានអត្ថប្រយោជន៏លឿន តែវាក៏មានហនិភ័យខ្ពស់ដូចគ្នា។ការកើនឡើងនៃ BRC-20 Token ពេលនេះខ្ញុំគិតថាវាកុំពុងតែចាប់ផ្ដើមប៉ុន្នោះ ហើយខ្ញុំយល់ថាសម្រាប់អ្នកពូកែស្រាវជ្រាវនឹងមានឪកាសច្រើនជាមួយនឹង Trend ថ្មីនេះ។
គំនិតផ្ទាល់ខ្លួន (Closing Thought)
ការកើនឡើងនៃបច្ចេកវិទ្យាថ្មីធ្វើអោយមនុស្សជាពិសេសមានលំហូរសាច់ប្រាក់ចូលមកទីផ្សារថ្មីៗតែអ្វីដែលយើងត្រូវចង់ចាំគឺរាល់ Trend នីមួយៗនឹងសាបរលត់ពេលណាមួយ។ប្រសិនបើអ្នកយល់ថាអ្នកគួរតែចាប់ឪកាសនេះ រាល់ផលប្រយោជន៏ដែលទទួលបានគួរចេះគ្រប់គ្រងនឹងកុំលោភលន់ខ្លាំងពេក។
ចំពោះគំនិតខ្ញុំ ការវិនិយោគលើ BRC-20 Token គឺជាជំរុញអោយកាក់ Meme ទាំងនោះកាន់តែមានសក្ដានុពលនឹងកាន់តែបន្តធ្វើអោយ BTC Blockchain រងផលប៉ះពាល់ពី Fee. តាមគំនិតខ្ញុំ BRC-20គឺមិនខុសពី Memecoin ដែលគ្រាន់តែ Trending មួយពេល ហើយនឹងបាត់បង់ក្នុងរយៈពេលខ្លីខាងមុខ។ខ្ញុំផ្ទាល់ខ្លួនគឺមិនគាំទ្រលើការទិញ BRC-20 ទាំងនោះទេ ដោយវាបានធ្វើអោយ Blockchain ជាពិសេស BTC Blockchain រង់ការប៉ះពាល់ដែលខុសពីបំណងរបស់Satoshi Nakamoto.