សង្ខេប Messari Report Crypto Theses: នេះជាអ្វីដែលអ្នកគួរដឹងសម្រាប់ឆ្នាំ២០២៤
Messari គឺជាក្រុមហ៊ុនស្រាវជ្រាវឈានមុខគេក្នុងវិស័យគ្រីបតូរហើយខ្ញុំឪស្សាហ៏ប្រើប្រាស់ Platform មួយនេះដើម្បីសិក្សាពីកាក់ផ្សេងៗ។ក្រុមហ៊ុននេះទើបចេញរបាយការណ៏ដែលខ្ញុំនឹងធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នា។
តើអ្វីជា Messari & Messari Crypto Theses?
Messari គឺជាក្រុមហ៊ុនស្រាវជ្រាវគ្រីបតូរមួយដ៏ធំដែលមានទីតាំងនូវសហរដ្ឋអាមេរិច។ក្រុមហ៊ុននេះតែធ្វើពីរបាយការណ៏ផ្សេងៗសម្រាប់សមាជិគដែល Subscribe (Paid) ឬអត្ថបទចែករំលែក Free អំពីគ្រីបតូរ Trend នឹងពត៏មានសំខាន់ៗមួយចំនួន។ចំពោះ Messari Crypto Theses គឺជារបាយការណ៏ប្រចាំឆ្នាំដោយលើកឡើងពី Trend ក្នុងឆ្នាំដែលកុំពុងកើតមាននឹងពេលខាងមុខ។ក្នុងឆ្នាំ២០២៣ Messari បានធ្វើរបាយការណ៏ Crypto Theses របស់ខ្លួនជាង ១៦០ទំព័រ ដែលខ្ញុំនឹងលើកយកមកសង្ខេបអំពីចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម។
អ្នកអាចចូលអានពេញត្រង់នេះ: CRYPTO THESES 2023
1. បុគ្គលសំខាន់១០នាក់ដែលគួរតាមដាន | Top 10 People to Watch
បុគ្គលសំខាន់១០នាក់នេះគឺជាមនុស្សដែលមានឥទ្ធិពលនឹងអាចអោយមានបំម្រែបំម្រួលទីផ្សារ៖
Changpeng Zhao & Brian Amstrong
បន្ទាប់ពីការដួលរបស់ FTX វាបានធ្វើអោយទីផ្សារចុះក្នុងរយៈពេលខ្លី តែអ្វីដែលកាន់តែឥទ្ធិពលខ្លាំងជាង FTX, គឺ Exchange លេខ១នឹងលេខ២, Binance & Coinbase ដែលអ្នកគួរតាមដាន។អ្នកទាំងពីរទទួលរង់ការវាយប្រហារជាច្រើនពី Media នឹងសារពត៏មានផ្សេងៗ តែនេះមិនបានធ្វើអោយទទួលនូវការបោះបង់នោះទេ។
Rep. Patrick McHenry
ជាមួយនឹងគណបក្សសារធារណៈរដ្ឋបានឈ្នះក្នុងកុំឡុងពេលបោះឆ្នោតពាក់កណ្ដាលអាណាតិ យើងគួរតាមដានដំណាងរាស្រ្ដលោក Patrick McHenry ដែលលោកជាអ្នកដែលមានឥទ្ធិពលលើការកែប្រែច្បាស់ផ្សេងៗទាក់ទងទៅនឹងគ្រីបតូរ។គាត់គឺជាបុគ្គលដែលតែងតែចង់អោយអាមេរិចមានច្បាប់នឹងការគ្រប់គ្រងច្បាស់លាស់ទៅលើទីផ្សារគ្រីបតូរ ដូចជាអោយមានច្បាប់ច្បាស់ការទៅលើការគ្រប់គ្រងកាក់ Stablecoin, etc.
Sheila Warren
គាត់គឺជាប្រធានសមាគមន៏ The Crypto Council For Innovation (CCI) ប្រចាំរដ្ឋវ៉ាស៊ីនតោន DC ដែលក្នុងសមាគមន៏នោះមានក្រុមហ៊ុនជាសមាជិកធំៗដូចជា Coinbase, a16z, Paradigm, Fidelity, Block ជាដើម។មុខងាររបស់គាត់គឺមានឥទ្ធិផលសម្រាប់គោលការណ៏នឹងច្បាប់ដែលពាក់ព័ន្ធផ្សេងៗទាក់ទងនឹងគ្រីបតូរនូវអាមេរិច។
សារពត៏មាន: Molly WhiteនឹងAustism Capitalជាដើម
ការសែតទាំងពីរនេះភាគច្រើនធ្វើបទវិភាគនឹងការសើបអង្គេត ដូចករណីការដួលរលំពី FTX, នឹងពត៏មានសំខាន់ៗផ្សេងទៀតពីគ្រីបតូរ។
Anatoly Yakovenko
គាត់ជាអ្នកបង្តើត Solana Blockchain នឹងអាចចាត់ទុកថាជាបុគ្គលដែលមានឥទ្ធិពលមួយរូបដោយគាត់បានបង្តើតផ្សេងៗទៀត។
Berry Silbert & The Winklevii
Berry Silbert គឺជាម្ចាស់បង្តើត Digital Currency Group (DCG) ដែលដាក់ចេញ GBTC ហើយជាបុគ្គលដំបូងគេដែលចាប់យកវិស័យគ្រីបតូរនេះតាំងតែពីឆ្នាំ ២០១៣។ចំនែកលោក Camero & Taler Winlevoss គឺជាបងប្អូនបង្តើតហើយដែលជាអ្នកបង្តើត Exchange Gemini. បញ្ហារវៀង លោក Berry Silbert & បងប្អូនបង្តើតទាំង២នាក់នោះមានច្រើនពីការផ្ដល់ loan នឹងការប្រកួតប្រជែងគ្នាសម្រាប់ទីផ្សារ Bitcoin ETF.
Stani Kulechov
លោក Stani គឺចាត់ទុកជាបុគ្គលដែលពូកែឆ្នែប្រឌិតមួយរូបនឹងជាបុគ្គលមានឥទ្ធិពលផងដែរ។លោកចូលរួមបង្តើតសម្មិតផលនានាដូចជា Lending Protocol Aave, នឹងថ្មីៗនេះ Decentralized Social Protocols, Lens ជាដើម។
Alexey Pertsev & Tornado Cash Devs
គាត់ជាអ្នកបង្កើត Tornado Cash ដែលអនុញ្ញាតអោយមានប្រត្តិបត្តិការណ៏នៃ ETH ដោយពុំមានអ្នកតាមដឹងពីពត៏មាន។ក្នុងពេលបច្ចុប្បន្នពួកគេកុំពុងត្រូវបានឃុំខ្លួននឹងមាន User Community ជាច្រើនកុំពុងតវ៉ាអោយដោះលែង។
& 10. Dao Member & ទី 10 IRS Agent Smith
បុគ្គលទាំង២នេះជាអ្នកសម្រេចនឹងមើលការខុសត្រូវ Project ភាគច្រើនក្នុងគ្រីបតូរ។ដូចច្នេះខ្ញុំដាក់ចូលទាំង២ដោយសារមិនសូវសំខាន់។
2. គ្រីបតូរ Trend ទាំង ១០ | Top 10 Crypto Trend
ក្រៅពី BTC ខ្ញុំនឹងសង្ខេប Trend ទាំង១០ដែលបានលើកឡើងក្នុងអត្ថបទស្រាវជ្រាវរបស់ Messeri សម្រាប់ពេលខាងមុខ។
Bitcoin is “Outside of Money”
ក្នុងន័យនេះអ្នកនិពន្ធបានដក់ស្រង់ការស្រាវជ្រាវពីលោក Zoltan Poszer ដែលបានលើកឡើងថា “ជាមួយនឹងបញ្ហាផ្សេងៗលើពិភពលោក រួមបញ្ចូល ការដាក់ទន់កម្មលើរ៉ូស៊ី នឹងការចុះខ្សោយនៃ លុយបំម្រុងរបស់អាមេរិច ពេលនោះដុល្លានឹងចុះខ្សោយ អ្នកវិនិយោគភាគច្រើននឹងក្រលែកទៅរកការវិនិយោគអ្វីដែលក្រៅពីលុយ ដូចជាមាស ឬ Bitcoin ជាដើម”។
Global Regulatory Challenges
អ្នកសរសេរបានលើកឡើងពីបញ្ហានេះដោយយល់ឃើញប្រទេសជាច្រើនលើពិភពលោកនូវតែចាត់ទុកថា Bitcoin គឺជាកន្លែងសម្រាប់ការលាងលុយពីសំនាក់ជនពាល។នេះជាក្ដីបារម្តសម្រាប់ធ្វើអោយ BTC ទទួលបានការគាំទ្រលឿន។
Bitcoin Mining
Bitcoin Mining គឺជាប្រធានបទដែលនូវតែមានការប្រឆាំងគ្នារវៀងអ្នកការពារបរិស្ថាននឹងអ្នក Mine. នេះអាចនឹងជាហនិភ័យពេលខាងមុខប្រសិនបើប្រទេសណាមួយពុំមានចេញការគ្រប់គ្រងច្បាស់លាស់។
Bitcoin Yield
នេះគឺជាការលើកឡើងម្ដងៗហើយម្ដងទៀត ដោយអ្នកប្រើប្រាស់ភាគច្រើនយល់ថា Bitcoin មិនអាចធ្វើអ្វីបានទាំងអស់។មិនអាចទាំង Stake ទទួលបានអត្រាការប្រាក់ជាដើម។
Memes & Ripples
Memecoin នឹងបន្តទទួលបានការគាំទ្រូ រួមនឹងកាក់ធំៗមួយចំនួនដូចជា XRP, Litecoin, Matic, Uniswap ជាដើម។
Privacy Coin & Private Transactions
កាក់ Privacy នឹងការធ្វើប្រតិបត្តិការដោយឯកជនភាពនឹងប្រហែលទទួលបានការគាំទ្រច្រើន នេះក៏ដោយសារតែមនុស្សភាកច្រើនចង់ទទួលបានឯកជនភាពជាពិសេសក្នុងពេលដែលច្បាប់ប្រើប្រាស់គ្រីបតូរនូវតែមិនច្បាស់ការ។កាក់ដូចជា XMR & Zcash ប្រហែលនឹងទទួលបានការគាំទ្រ។
Stablecoin Should be our Leading Export
Centralize Stablecoin ដូចជា USDC, USDT នឹងបន្តទទួលបានការគាំទ្រនឹងប្រើប្រាស់ទូទៅ។
The Stablecoin Trinity
អ្នកសរសេរចង់លើកយកពី Stablecoin ដែលជឿរទុកចិត្តបានសម្រាប់អ្នកវិនិយោគនឹងដែលគ្រប់គ្រងដោយអាមេរិច។ Stablecoin ទាំង២នោះមាន Circle USDC & Paxos Dollar.
Algo-Stables: Crypto’s WMDs
ការបន្តធ្វើពិសោធន៏រវៀង Algorithmic Stablecoin នូវតែមិនទាន់ទទួលបានជោគជ័យ។ដូចជាករណី Terra Luna នឹងកាក់ UST។ពេលបច្ចុប្បន្នការធ្វើ Algorithmic Stablecoin ខ្លះនឹងការមាន reserve backup ខ្លះកុំពុងដើរដោយរលូនដូចយើងឃើញជាមួយនឹង Frax Protocol ជាដើម។
CBDs & Dystopia
ការប្រឆំាងគ្នារវៀងអ្នកប្រើប្រាស់ទូទៅនឹងគម្រោងដាក់ចេញទូទៅពីរដ្ឋាភិបាលនូវ CBDCនូវតែកុំពុងកើតមានជាពិសេសក្នុងចំនោមអ្នកប្រើប្រាស់គ្រីបតូរ។
3. ប្រភេទកាក់ដែល Team របស់Messari ពេញនិយមច្រើន
ក្រៅពី Trend ធំ២សំខាន់ៗ ដែលខ្ញុំបានរៀបរាប់ខាងលើ Messari ក៏បានផ្ដោតសំខាន់លើ Defi, Exchange នឹង NFT ជាដើមតែខ្ញុំមិនបានយកមកសង្ខេបដោយសារអត់សូវទាក់ទង។
ចំនុចចុងក្រោយនេះខ្ញុំនឹងលើកយក Category នៃប្រភេទកាក់ភាគច្រើនដែលវិនិយោគដោយក្រុមការងាររបស់ Messari. គួរបញ្ជាក់ដែលថាខ្ញុំនឹងមិនលើកយកទាំងអស់ទេ អ្នកទាំងអស់គ្នាអាចមើលពីប្រភេទកាក់នីមួយៗចាប់ពីទំព័រ 23ទៅ។
ក្នុងចំនោមសមាជិគទាំង២៤របស់ Messari ពួកគេនីមួយៗបានធ្វើការ List កាក់ដែលពួកគេវិនិយោគ។ក្នុងចំនោមពួកគេទាំង ២៤ ប្រភេទSector ដែលវិនិយោគច្រើនជាងគេគឺប្រភេទ Decentralized Physical Infrastructure Networks (DePin) ដែលមានកាក់មួយចំនួនដូចជា: Fil, AR, RNDR & AKT ជាដើម។
ក្រៅពីប្រភេទ DePin ការវិនិយោគរបស់ Team Messari ភាកច្រើនផ្ដោតសំខាន់លើកាក់ Defi ដូចជា ETH, GMX, CRV, AAVE នឹង Liquid Staking ដូចជា RPL.
ក្នុងចំនោមការវិនិយោគទាំងអស់នៃTeam របស់ Messari ទាំងនោះគឺ Layer 2 មិនសូវបានការគាំទ្រនឹងមានអ្នកវិនិយោគនោះទេ។
គំនិតចុងក្រោយ | Closing Thought
នៅពេលដែលយើងនិយាយពីអត្ថបទស្រាវជ្រាវគឺជាផ្ដោតសំខាន់ទៅលើ Macro View ឬការវិនិយោគសម្រាប់រយៈពេលវែង។អ្នកប្រហែលសង្កេតឃើញកាក់ដែល Team របស់ Messari ភាកច្រើនគឺមិនសូវមានកាក់ណាដែលដើរលឿន (ឡើងលឿនឬចុះលឿន) នោះទេ ដោយសារពួកគេជាអ្នកស្រាវជ្រាវដូចច្នេះភាគច្រើនគេផ្ដោតទៅលើ Fundamental នឹងការអាចដំណើរយូរអង្វែង។
ខ្ញុំចង់អោយអ្នកមានគំនិតមកជាអ្នកវិនិយោគនឹងគិតថាការអាចខាងលើជាចំនេះដឹងបន្ថែមមួយទៀតសម្រាប់ជាជំនួយក្នុងការស្រាវជ្រាវ។
ខ្ញុំសូម អរគុណយ៉ាងច្រើនចំពោះការចែករំលែករបស់អ្នក។