Prep Dex, សិក្សាពី GMX & GNS
Project ដែលលើកឡើងនេះអាចនឹងបានវិនិយោគដោយ Admin. សូមធ្វើការសិក្សានឹងវិនិយោគដោយមានទំនួលខុសត្រូវ។
Key Takeaway
Perpetual គឺអនុញ្ញាតអោយអ្នកជួញដូរធ្វើការត្រេតកាក់បែបជា Contract (Future) ដោយគ្មានពេលកុំណត់ដ៏រាបណាអ្នកមិនបិទ Position. Decentralized គឺការគ្រប់គ្រង Key ឬ លុយដោយខ្លួនឯង។ដូចនេះពាក្យ Perpetual Decentralized អាចអោយអ្នកត្រេតសម្រាប់ទីផ្សារ Future ជាមួយនឹងលុយឬ Wallet គ្រប់គ្រងខ្លួនឯងជាជាងពឹងលើបុគ្កលទី៣ដូច Binance, ឬ Exchange ផ្សេងៗទៀត។
អត្ថប្រយោជន៏នៃការត្រេតលើ Perpetual Decentralized
មិនចាំបាច់ធ្វើការបំពេញ KYC
អ្នកមានលទ្ធភាពគ្រប់គ្រងលុយខ្លួនឯង ដោយគ្មានការ Block ឬបញ្ហាផ្សេងៗ
ងាយស្រួលចូលរួមជួញដូរ ជាពិសេសបើអ្នកនូវប្រទេសដែល CEX មួយចំនួនមិនអនុញ្ញាតចុះឈ្មោះ។
មូលហេតុនៃលើ GMX & GNS Perpetual មកពិភាក្សា
ក្នុងការត្រេត Leverage គ្រីបតូរមាន Perpetual DEX ជាច្រើនដាក់ចេញក្នុងទីផ្សារដូចជា DYDX, Woo Exchange, Apex Trade ជាដើម។មូលហេតុចំបងមួយចំនួនដែលខ្ញុំលើក Project GMX & GNS មកពិភាក្សារមាន៖
មានមុខងារ Revenue Sharing សម្រាប់អ្នក Holder ដូចគ្នា
ប្រើប្រាស់ Layer 2 លើ DEX របស់ខ្លួន ដែល GMX ប្រើ Arbitrum & Avalance ចំនែក GNS ប្រើ Arbitrum & Matic.
មានចំនួន Volume Trade ច្រើនគួរអោយកត់សំគាត់ នឹងកាក់ពី Exchange ទាំង២មាន Supply សមាមាត្រនឹងការប្រើប្រាស់។
Exchange GMX
GMX គឺជា Exchangeដែលមានចំនួនត្រេតច្រើនជាង GNS ដោយចំនួនត្រេតសរុបទាំងអស់មានរហូតដល់ទៅ ជាង $163Bចាប់តាំងពីដាក់ដំណើរការមក។
ដើម្បីអាចដឹងពី Statistic បន្ថែមអ្នកទាំងអស់គ្នាអាច Check ត្រង់នេះ GMX Dune Analytics
កាក់របស់ Exchange GMX, $GMX
GMX មាន Supply សរុបទាំងអស់ 13,250,000 កាក់ដែលក្នុងពេលបច្ចុប្បន្នមានជា 9លានកាក់បានកុំពុងចរាចរណ៏ក្នុងទីផ្សារ។ជាមួយនឹងនឹងតម្លៃក្នុងពេលបច្ចុប្បន្ន $56/GMX បានធ្វើអោយ Project នេះមានតម្លៃខ្លួន Mkt ជាង $500M។
បើមើលតាមកាក់ Allocation ភាគច្រើនគឺផ្ដល់អោយសម្រាប់ XVIV & Gambit. GMX គឺបង្តើតឡើងចេញមកពី Community ទាំង២នោះ។
ការប្រើប្រាស់កាក់ $GMX
ក្នុងពេលបច្ចុប្បន្នអ្នកមានកាក់ $GMX អាចប្រើលើមុខងារមួយចំនួន៖
Stake $GMX ដែលទទួលបានប្រហែល ~3% APY
Escrow $GMX & ផ្ដល់ជា Liquidity
Exchange Prep Gain Network
Gain Network ឬ gtrade គឺជា Exchange ដែលដើរលើ Arbitrume & Polygon Matic Network ដែលមានតួនាទីដូចគ្នាទៅនឹង GMX. Exchange Perp Dex នេះមានចំនួន Volume ត្រេតតិចជាង GMX ដោយចំនួនសរុបមានត្រឹម ជាង $500Mបើប្រៀបធៀបទៅនឹងGMX ដែលមានជាង $163B.
ក្រៅពីត្រេតលើទីផ្សារ Gain Network ក៏អនុញ្ញាតអោយធ្វើការត្រេតលើមាស Forex នឹងទីផ្សារ Commodity ដែលខុសពី GMX អនុញ្ញាតត្រឹមគ្រីបតូរប៉ុន្នោះ។
អ្នកទាំងអស់គ្នាអាចពិនិត្យមើល Statistic បន្ថែមត្រង់នេះ Gain Network Dune Analytics
កាក់របស់ Exchange Gain Network ($GNS)
Exchange Gain Network មានកាក់ខ្លួនឯងដែលមាននិមិត្តសញ្ញា GNS ដែលគោលដៅនៃ Supply សម្រាប់កាក់នេះគឺមានរហូតដល់ទៅ 100M កាក់។ទោះបីយ៉ាងនេះក្ដី Supply នេះគឺគ្រាន់តែ Supply បំម្រុង ឬ failsafe mechanism ដែលខាង Team មានគំម្រោងយកប្រើប្រាស់ប្រសិនបើមានតម្រូវការជាក់ស្ដែង។
ការចេញជាផ្លូវការនៃ Project របស់កាក់នេះមានត្រឹម 38,500,000 កាក់ដែលមានចំនួនចរាចរណ៏ក្នុងទីផ្សារ 33,887,581កាក់ នឹង Market Cap ជាង $184លាន ជាមួយតម្លៃបច្ចុប្បន្ន $5.45/GNS
ការប្រើប្រាស់កាក់ GNS
ក្នុងពេលបច្ចុប្បន្នការប្រើប្រាស់ទៅលើកាក់ GNS មានចំនួនច្រើនជាង GMX ដែលនេះអាចជាការទាក់ទាញអ្នកវិនិយោគដូចជា៖
សម្រាប់ការ Stake ដែល ៦០%នៃ Fee ត្រេតបានពីអ្នកប្រើប្រាស់នឹងផ្ដល់សម្រាប់អ្នក Stake ហើយអត្រា Stake APY មានរហូតដល់ទៅ ១២%ក្នុង១ឆ្នាំដោយទទួលបានជាកាក់ Stablecoin $Dai
ការយកកាក់ GNS ទៅផ្ដូរជា gdai ដើម្បី Stake ក្នុង Vault ដែលអាចទទួលបាន APY រហូតដល់ទៅ ជាង 20%.
តើ Project ទាំង២នេះ (GMX & GNS) កាក់១ណាដែលខ្ញុំគិតថាមានសក្ដានុពលជាង?
បើយើងគិតពីចំនួន Volume Trade ប្រកត់ណាស់ GMX បានវាដាច់យ៉ាងឆ្ងាយពី GNS. ទោះបីនេះបានបង្ហាញពីសន្ទុះនៃការដើរក្រោយរបស់ GMX ក៏ GNS បានកុំពុងអភិវឌ្បន៏ខ្លួនឯងឥតឈប់ឈរ ដូចជាការអភិវឌ្បន៏បន្ថែមលើការត្រេតមាស នឹង Forex ជាដើម។
បើតាមគំនិតខ្ញុំ ខ្ញុំយល់ថាកាក់ GNS នូវបន្តមានសុក្ដាពលច្រើនជាង GMX ក្រោមហេតុផលមួយចំនួន៖
កាក់ GNS ពី Project Gain Network មានយុទ្ធសាស្រ្ដផ្ដល់ជា Revenue Sharing ច្រើនជាង Project GMX. ជាង ៦០%នៃ Fee Revenue ត្រូវបានផ្ដល់អោយអ្នក Stake កាក់ GNS ដែលមើលទៅអាចទាក់ទាញអ្នកវិនិយោគច្រើន។ចំនែក GMX ទោះបីមានចំនួន Volume Trade ច្រើនតែការចែកផ្ដល់ APY %គឺតិចបំផុត។
បើយើងមើលទៅលើ Market Cap នៃកាក់ទាំង២ Project GMX មានជាង $500M ចំនែក GNS មានតិចជាង $200M ដែលអតិភាពនៃការឡើងអាចខ្ពស់ដូចគ្នាបើមានអ្នកប្រើប្រាស់កាន់តែច្រើន។
Gain Network បន្តអភិវឌ្បន៏ខ្លួន នឹងមានផលិតផលថ្មីបន្តៗ។
គំនិតចុងក្រោយ | Closing Thought
GMX & GNS គឺស្ថិតក្នុងចំនោម DEX ដែលភាគច្រើនមិនបានប្រើប្រាស់ដោយអ្នកប្រើប្រាស់ទូទៅ។ភាគច្រើនអ្នកទាំងនោះគឺជាបុគ្គលមានចំនេះដឹងច្រើនពី Web 3 & Trading. Perp Dex នឹងតម្លៃនៃកាក់អាចកើនឡើងបានដោយសារមានភាពពេញនិយមនឹងល្បីល្បាញ់ ដូចច្នេះអ្នកគួរសិក្សាពីហនិភ័យអោយបានគ្រប់ជ្រុងជ្រោយមុននិងវិនិយោគ។
New Portfolio Update
ខាងក្រោមខ្ញុំបានធ្វើការ Update Portfolio ដោយបានលក់ចេញកាក់ខ្លះនឹងទិញចូលបន្ថែមកាក់ខ្លះវិញ។អ្នកអាចមើល Portfolio ចាស់ត្រង់នេះ Old Porfolio
ប្រសិនបើអ្នកចង់តាមដាន់ Portfolio នឹងការ Update ចំនេះដឹងថ្មីកុំភ្លេចចូល Subscribe!