$Unibot, គម្រោងដែលពុំសូវមានអ្នកស្គាល់តែអាចមានសក្ដានុពលសម្រាប់វិនិយោគ
🚨 Disclaimer: Project នេះអាចនឹងត្រូវបានវិនិយោគដោយAdmin. ការលើកឡើងនេះគ្រាន់តែជាចំនេះដឹងសម្រាប់ការស្រាវជ្រាវបន្ថែម។សូមធ្វើការវិនិយោគដោយទំនួលខុសត្រូវ។
តើអ្វីជា Unibot?
Unibot គឺជា Telegram Trading Bot ដែលអនុញ្ញាតអោយអ្នកត្រេតលើ Chain ETHធ្វើការត្រេតក្នុង Telegram ដោយពុំចាំបាច់ចូលមកកាន់ DEX ដូចជា Uniswap ជាដើម។ក្នុងពេលបច្ចុប្បន្នបន្ថែមពីមុខងារពី Telegram Trading Bot, Unibot បានដាក់ចេញ Unibot Terminal ដែលអនុញ្ញាតអោយអ្នកត្រេតធ្វើការជួញដូរដូចទៅនឹង CEX ដែលរួមមាន មុខងារជ្រើសរើសកាក់ថ្មីៗនឹងធ្វើការផ្លាស់ប្ដូរ Chain ដោយប្រើប្រាស់ LayerZero ជាជំនួយ។ក្នុងពេលបច្ចុប្បន្ន Unibot Terminal អនុញ្ញាតបានត្រឹមតែអោយត្រេតចំពោះ Spot Market ប៉ុណ្នោះ តែ Terminal នេះក៏មានគំម្រោងដាក់ចេញអោយត្រេតលើ ទីផ្សារ Future នឹងលំអិតអំពី Defi ក្នុងពេលខាងមុខ។
អ្នកទាំងអស់គ្នាអាចសិក្សាបន្ថែមដោយចូលទៅកាន់: Unibot Terminal
ការល្បីល្បាញរបស់ Telegram Trading Bot
Telegram Trading Bot ទទួលបានការពេញនិយមនឹងល្បីល្បាញកាលពីកុំឡុងខែ ៨ដល់ខែ១០ ឆ្នាំ២០២៣ នេះ។កាលនេះមានចំនួន Volume Trade ដ៏ច្រើនពីចំណាក់អ្នកលេងកាក់តូចៗនូវលើ Chain នឹងអ្នកមិនចង់ធ្វើការត្រេតលើ DEX. កុំឡុងពេលនោះមាន Project Telegram Trading bot ជាច្រើនចេញជារូបរាង ហើយ Unibot ក៏មួយក្នុងចំនោម Project ទាំងនោះដែលទទួលបានការគាំទ្រូខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
មកដល់ក្នុងពេលបច្ចុប្បន្ននេះ Project Telegram Bot ភាគច្រើនបានបោះបង់នឹងខ្លះបានបាត់ខ្លួន។ហើយចំពោះ Trend លើការត្រេតជាមួយនឹង Telegram Bot ក៏មិនសូវមានច្រើនដូចមុន។ទោះបីយ៉ាងនេះក្ដីក៏មាន Project មួយចំនួនបន្តអភិវឌ្បន៏ Project របស់ខ្លួនដូចជា Unibot ជាដើម ហើយខ្ញុំនឹងយកហេតុផលមួយចំនួនដែលខ្ញុំវិនិយោគជាមួយកាក់នេះក្នុងចំនុចខាងក្រោម។
កាក់ $Unibot នឹងសក្ដានុពល
Unibot បានដាក់ចេញកាក់របស់ខ្លួនដែលមានឈ្មោះថា $Unibot កាលពីខែសីហា២០២៣នេះ។កាក់នេះគឺដាក់ចេញចំនួនសរុប 1 million កាក់ដោយពុំមាន Lock ឬ មានដាក់ចេញពេលក្រោយទៀតទេ។មានន័យថាកាក់របស់ Unibot គឺដាក់ចេញមកលើទីផ្សារទាំង 1 Million កាក់ ឬដែលហៅម្យ៉ាងទៀតថា Fair Launch.
តំម្លៃរបស់កាក់ $Unibot
កាលពី Telegram Bot ទទួលបានភាពពេញនិយម តម្លៃរបស់កាក់ $Unibot បានឡើងរហូតដល់ទៅម្ដុំ $225/Unibot ដែលបានធ្វើអោយ Market Cap កាក់នេះលើងរហូតដល់ទៅ ជាង $200M កាលពីខែសីហាកន្លងទៅនេះ។
មិនយូរប៉ុន្មានដូចដែលខ្ញុំបានរៀបរាប់ខាងលើ Project Telegram Bot ភាគច្រើនបានរង់នូវការបាត់បង់ភាពល្បីល្បាញ់របស់ខ្លួន ហើយ Unibot ក៏មិនខុសគ្នាដែលបានធ្វើអោយតម្លៃធ្លាប់ចុះមកសូវត្រឹមជាង $50ពី $200 ជាងនឹងក្នុងពេលបច្ចុប្បន្នមាន Market Cap ត្រឹមជាង $50M ប៉ុន្នោះ។
តើ $Unibot នូវមានសក្ដានុពលដែលឬទេ?មូលហេតុអ្វីបានខ្ញុំគួរវិនិយោគជាមួយកាក់នេះ?
ការវិនិយោគគឺតែងតែមកជាមួយនឹងហនិភ័យជាពិសេសជាមួយនឹងគ្រីបតូរ។ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលខ្ញុំយល់ថា $Unibot នូវតែមានសក្ដានុពលសម្រាប់វិនិយោគ៖
ក្រៅពីការអនុញ្ញាតពីការអាចត្រេតជាមួយនឹង Telegram តែមួយមុខ Unibot បានអភិវឌ្បន៏ខ្លួនបន្ថែមមកដាក់បញ្ចូលបែបជាត្រេត Terminal ដែលបង្ហាញពីតម្លៃជាក់ស្ដែងនឹងងាយស្រួលប្រើប្រាស់។
ការអភិវឌ្បន៏បន្ថែមនេះអាចទាក់ទាញអ្នកត្រេតមកលើ Terminal របស់ខ្លួនដែលអាចបង្តើនចំនួន Trading Fee កាន់តែច្រើន។កាលណាមានចំនួនត្រេត Fee កាន់តែច្រើននោះអ្នកដែល Hold $Unibot ក៏អាចទទួលបានផលច្រើនដូចគ្នា (មើលត្រង់អត្ថប្រយោជន៏នៃការ Hold កាក់ $Unibot)
បើយើងមើលទៅលើ Supply នឹង Market Cap កាកនេះគឺជាកាក់ដែលមាន Fair Launch ហើយពុំមាន Whale ឬ VC Schedule ដែលអាចនឹងធ្វើអោយចុះតម្លៃខ្លាំងពេលក្រោយ។ជាមួយនឹង Supply ត្រឹម១លានកាន់ នឹង Market Cap ត្រឹមជាង $50M ខ្ញុំគិតថាកាក់នេះអាចនឹងមានសក្ដានុពលបន្តឡើង បើ Team នូវតែបន្តចេញផលិតថ្មីៗរបស់ខ្លួន។
អត្ថប្រយោជន៏សម្រាប់អ្នកមានកាក់ $Unibot | Benefits for $Unibot Holders
ចាប់តាំងពីដាក់ចេញកាក់របស់ខ្លួនមក Unibot បានដាក់ចេញ Model មួយដែលហៅថា “Revenue Sharing Model For Holder”. Model នេះដំណើរការដូចតទៅ៖
ប្រសិនបើអ្នកត្រេតកាក់ $Unibot លើ DEX រាល់ការទិញឬលក់កាក់នេះ នោះសេវា (Tax) 4%នឹងកើតមាន ដោយ 1% នឹងចែកទៅអោយអ្នកផ្ដល់ Liquidity Pool (LP), 2% សម្រាប់អ្នក Hold កាក់ $Unibot ក្នុង Wallet របស់ខ្លួន នឹង 1%សម្រាប់ Team ជា Operation & Marketing.
Fee 40% បន្ថែមពីការប្រតិបត្តិការលើ Telegram Trading Bot នឹងបែងចែកនឹងផ្ដល់ជួនដោយផ្ទាល់ទៅអ្នកដែលមានកាក់ $Unibot.
ចំពោះអ្នកដែល Hold កាក់ $Unibot, ដើម្បីមានទិស្ធិទទួលបានអត្ថប្រយោជន៏នៃ Holder Revenue ទាំងនោះ គឺត្រូវតែ Hold កាក់ $Unibotយ៉ាងតិច ១០កាក់ លើ Web 3 Wallet របស់ខ្លួន (E.g Metamask, Trust Wallet) ដោយពុំចាំបាច់ធ្វើការ Stake ឬ Lock Up អ្វីទាំងអស់។
ដើម្បីអាច Claim Reward អ្នកអាចចូលទៅកាន់ dashboard https://revshare.unibot.app/ ភ្ជាប់ Wallet នឹងរង់ចាំទទួល Reward. សម្រាប់ពត៏មានពីការភ្ជាប់ដើម្បីបាន Holder Revenue អ្នកអាចមើល whitepaper នេះ https://learn.unibot.app/faq/revenue-sharing ឬ YouTube ពីរបៀបភ្ជាប់ Revenue Sharing Address ទៅ Telegram Bot ត្រង់នេះ https://www.youtube.com/watch?v=-SO7jDWEFaE&t=1s
ហនិភ័យពីការវិនិយោគលើគម្រោង $Unibot
ការវិនិយោគតែងតែភ្ជាប់មកជាមួយនឹងហនិភ័យ ហើយខាងក្រោមនេះគឺហនិភ័យមួយចំនួនដែលខ្ញុំគិតថាអាចកើតមានចំពោះ Project មួយនេះ៖
បើយើងមើលលើ Whitepaper, Revenue Sharing កើតឡើងសម្រាប់តែអ្នកដែលត្រេតកាក់ $Unibot លើ Dex នឹងការត្រេតក្នុងTelegram ប៉ុន្នោះ។Project Unibot Terminal អត់បានផ្ដល់ជា Revenue Share សម្រាប់អ្នក Hold កាក់ $Unibot នោះទេ ដែលនេះអាចជាផលអវិជ្ចមានមួយ។ប្រសិនបើការត្រេតលើ Terminal ទទួលបានការគាំទ្រជាងលើ Telegram នោះ អ្នក Holder នឹងពុំសូវទទួលបានអត្ថប្រយោជន៏ពីកាក់ $Unibot ហើយពួកគេអាចលក់វាចេញ។
Unibot ពុំសូវមានអ្នកប្រើប្រាស់នឹងបាត់បង់ភាពពេញនិយមរបស់ខ្លួនអាចជាហេតុនឹងធ្វើអោយតម្លៃកាក់ចុះបន្ថែម។
គំនិតផ្ទាល់ខ្លួន (Closing Thought)
ការវិនិយោគគឺតែងមានទាំងហនិភ័យនឹងផលត្រឡប់មកវិញ ហើយការជ្រើសរើសកាក់មកវិនិយោគគឺសុទ្ធតែមានហនិភ័យ។ចំពោះខ្ញុំ ខ្ញុំគឺជាអ្នកវិនិយោគម្នាក់លើ Project Unibot នេះ ហើយហេតុផលដែលខ្ញុំបានលើកខាងលើគឺជាកត្តានីមួយៗដែលខ្ញុំសម្រេចចិត្តជ្រើសរើសមកវិនិយោគ។ការវិនិយោគនេះក៏ជាមើលទៅលើ Chart នឹង Market Cap.
តាមគំនិតខ្ញុំបើ Project នេះធ្វើការអភិវឌ្យន៏បន្ថែមលើ Revenue Sharing Model ដែលអនុញ្ញាតអោយ $Unibot Holder ទទួលបាន % ពី Trading Terminal នោះខ្ញុំជឿរថាកាក់នេះ នឹងទទួលបានការគាំទ្រខ្លាំងមកវិញ។ទោះបីយ៉ាងនេះក្ដី ជាមួយនឹងការបន្តអភិវឌ្យន៏ Project របស់ខ្លួន ខ្ញុំក៏នូវតែមានទំនុកចិត្តថា $Unibot អាចនឹងបន្តទទួលបានការគាំទ្រូ ជាពិសេសបើសិនជាពេល Bull Season ត្រឡប់មកវិញ។