Neutron, Project Defi Hub ដែលពុំសូវមានអ្នកចាប់អារម្មណ៏តែអាចមានសក្ដានុពល
Neutron គឺជាDefi Hub ដែលកុំពុងស្ដង់ដំណែងពី Cosmos។យើងនឹងសិក្សាអំពីដំណើរការនឹងសក្ដានុពលរបស់ Project នេះខាងក្រោម។
តើអ្វីជា Project Neutron?
គោលដៅរបស់ Project Neutron អនុញ្ញាតអោយអ្នកបង្តើត (Developer) បង្តើតCross-Chain Defi ដែលអាចធ្វើការត្រេតនឹងដាក់ចេញ Cross-Bridge ដោយពុំចាំបាច់បង្តើត Bridge ផ្សេងៗ។ជាទទូទៅប្រសិនបើអ្នកប្រើប្រាស់ចង់ Bridge ឬ trade ពីកាក់នៃ Blockchain មួយទៅ Blockchain មួយទៀត គឺពួកគេត្រូវធ្វើការ Bridge Network ទាំងនោះសិន។តែជាមួយនឹងការអភិវឌ្បន៏ថ្មីពីបច្ចេកវិទ្យារបស់ Neutron បានកាក់បន្ថយបញ្ហាស្មុកស្មាញ់ទាំងនោះ។
និយាយងាយស្រួលយល់ Neutron Blockchain គឺអាចប្រៀបប្រដូចទៅនឹង ETH Blockchain ដែលអនុញ្ញាតអោយ Developer បង្តើត Cross-Chain Defi ងាយស្រួល។
ហេតុអ្វីបាន Neutron អាចនឹងទទួលបានការពេញនិយមលឿន?
Neutron គឺមិនមែនជា Project ដែលដើរម្នាក់ឯង (Standalone) ដូច layer 1 ផ្សេងៗទៀតទេ។Project នេះគឺបង្តើតឡើងដោយភ្ជាប់ជាមួយCosmos SDK ដែលមានន័យ Neutron គឺមានតួនាទីដើរជំនួស Cosmos ខ្លួនឯងដើម្បីអាចអោយអ្នកបង្តើតផ្ដូរមក Neutron Blockchain វិញ។ ជាមួយនឹងការឆ្នៃប្រឌិតនេះ បានអនុញ្ញាតអោយ Project Neutron ងាយស្រួលទទួលបានអ្នកបង្តើតដោយ Developer ផ្សេងៗដែលបានបង្តើតលើ Cosmosពីមុនប្ដូរមក Neutron បានឆាប់រហ័យនឹង អនុញ្ញាតអោយ Project នេះទទួលបានការពេញនិយមលឿន។
កាក់ Neutron $NTRN នឹងសក្ដានុពល
Neutron បានដាក់ចេញកាក់របស់ខ្លួន $NTRN ហើយ Projectនេះបានទទួលការវិនិយោគពី Binance Lap រហូតដល់ទៅ $10M ជាមួយនឹងតម្លៃលក់ Pre-Sale 0.09 USD/NTRN.
Project Neutron មានកាក់សរុបទាំងអស់ 1B កាក់ដែលក្នុងពេលបច្ចុប្បន្នកុំពុងមានចរាចរណ៏អាចត្រេតចំនួន 217,112,292 កាក់ ~ 21.7% នៃ Supply សរុប។
ក្នុងតម្លៃបច្ចុប្បន្ន $1.48/NTRN បានធ្វើអោយកាក់នេះមានចំនួន Market Cap សរុប ~ $415M ដែលជាកាក់ស្ថិតក្នុងចំនោម Mid-Cap. សម្រាប់អ្នកវិនយោគ កាក់នេះនឹងមានចំនួនដាក់ចូលមកកាក់ទីផ្សារបន្ថែមច្រើនទៀតចាប់ពីខែ៧ឆ្នាំ២០២៤មក នឹងបន្តចេញរហូតដល់ឆ្នាំ២០៣០។
មូលហេតុមួយចំនួនដែលខ្ញុំយល់ថាកាន់នេះមានសក្ដានុពល
Neutron គឺជា Project ដំបូងគេដែលដើរលើ Cosmos ដើម្បីកាត់បន្ថយភាពស្មុកស្មាញ់សម្រាប់អ្នក Developer ក្នុងការបង្តើត Cross-Chain Defi. ខ្ញុំយល់ថាជាមួយនឹងតម្លៃបច្ចុប្បន្ន Neutron នូវតែមានសក្ដានុពលក្រោមហេតុផល៖
មានសុវត្ថិភាពខ្ពស់សម្រាប់អ្នក Developer ដោយ Neutron គឺដើរពីលើ Cosmos SDK
ងាយស្រួលបង្តើត នឹងអ្នក Developer ពី Cosmos ចាស់អាចប្ដូរមក Neutron Blockchain ងាយស្រួល។
Neutron មាន Liquidity ពី Cosmos Ecosystem រួចរាល់ដែលវាខុសពី Layer 1ផ្សេងៗទៀតដូចជា Sei Blockchain, Sui ជាដើមដោយត្រូវបង្តើតខ្លួនឯងទាំងស្រុង។
ការប្រើប្រាស់កាក់ (Utilities) របស់ Project នេះមានច្រើនដូចជា ចំនាយប្រតិបត្តិការលើ Fee, សម្រាប់ Governance Vote & សម្រាប់ប្រើទៅលើ Defi ជា Liquidity ជាដើម។
ហនិភ័យសម្រាប់អ្នកវិនិយោគរយៈពេលវែង
ទោះបីវាមើលទៅហាក់ដូចជា Project ដែលមានសក្ដានុពលតែយើងក៏គួរសិក្សាមើលពីហនិភ័យដូចគ្នា។ហនិភ័យមួយចំនួនដែលខ្ញុំឃើញសម្រាប់អ្នកវិនិយោគមាន៖
ពុំសូវមាន Developer ចូលមក ដែលធ្វើអោយតម្រូវការមានតិច
កាក់អាចនឹងបន្តចេញពេលឆាប់ពេក ដែលធ្វើអោយមានអតិផរណាកាក់ច្រើន នឹងអាចធ្វើអោយតម្លៃចុះលឿន។
មិនបានត្រូវប្រើប្រាស់ទូទៅដោយអ្នកវិនិយោគ ដែលProject នេះគឺផ្ដោតសំខាន់តែអ្នកបង្តើត។
គំនិតចុងក្រោយ | Closing Thought
Neutron គឺជា Project ដែលមានការឆ្នៃប្រឌិតក្នុង Cosmos Hub ដោយបំម្លែងបច្ចេកវិទ្យាដែលមានស្រាប់ នឹងអាចទាក់ទាញអ្នកប្រើប្រាស់បន្ថែម។ទោះបីហនិភ័យអាចនឹងមានសម្រាប់អ្នកវិនិយោគតែខ្ញុំយល់ថា Project នេះអាចនឹងមិនសក្ដានុពលជាពិសេសអ្នកដែលពូកែជ្រើសរើសនឹងដឹងពីកន្លែងចូលនឹងចេញពីកាក់នេះទាន់ពេល។
គួរបញ្ជាក់ដែលថាខ្ញុំខ្លួនឯងគឺជាអ្នកវិនិយោគផ្ទាល់មួយរូប ហើយការលើកឡើងខាងលើពុំឆ្លុះបញ្ចាំងអោយអ្នកធ្វើការវិនិយោគតាមនោះទេ។អ្នកអាចមើលពី Portfolio លំអិតរបស់ខ្ញុំខាងក្រោម។
Portfolio Update
កាលពីអត្ថបទមុនខ្ញុំបានធ្វើការ Update Portfolio Altcoins investment របស់ខ្ញុំមួយចំនួន។ប្រសិនបើអ្នកមិនទាន់បានមើលអាចមើលត្រង់នេះ Portfolio Update
ក្នុងពេលបច្ចុប្បន្នខ្ញុំបានប្ដូរ Portfolio មួយចំនួន នឹងខ្លះមកកាក់ Stablecoin USDC. ពេលអនាគត់អាចនឹង Hold កាក់ Stablecoin USDC ទាំងអស់ដោយសារទំនុកចិត្តនឹងអាចត្រេតដោយមិនចាំបាច់អស់ Fee ក្នុង Bybit.
អ្នកអាចចុះឈ្មោះ Bybit ជាមួយ Link ខ្ញុំដើម្បីទទួលបានរង្វាន់បន្ថែម។